Showing posts with label Local News. Show all posts
Showing posts with label Local News. Show all posts

Two avian flu outbreaks in northwest - Phnom Penh Post

ជម្ងឺគ្រុនផ្ដាសាយបក្សី (H5N1 avian flu) ចំនួនពីរករណី បានផ្ទុះឡើងនៅភាគពាយព្យ - ភ្នំពេញប៉ុស្ត៍


សង្ខេប

តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) មានជម្ងឺគ្រុនផ្ដាសាយបក្សី (H5N1 avian flu) ចំនួនពីរករណី បានផ្ទុះឡើងនៅភាគពាយព្យកាលពីជិតពាក់កណ្ដាលនៃខែវិច្ឆិកានេះ។

តាមរបាយការណ៍នៃអង្គការនេះ មានសត្វទាចំនួន ២១០០ ក្បាលបានស្លាប់នៅបាត់ដំបង និង ១៨០ ក្បាលបានស្លាប់នៅសៀមរាបដោយសារការវាយប្រហារនៃមេរោគប្រភេទ H5N1។ បច្ចុប្បន្ន នៅមានទាចំនួន ៨៨០០ ក្បាលកំពុងបន្តមានជម្ងឺនេះ។

យោងតាមការបរិយាយនៅក្នុងរបាយការណ៍ សត្វទាដែលមានជម្ងឺទាំងនេះ គឺជាហ្វូងទាដែលគេលែងនៅតាមទីធ្លាក្រោយផ្ទះ ហើយម្ចាស់ទាទាំងនេះបានរាយការណ៍ប្រាប់ទៅការិយាល័យបសុព្យាបាលស្រុក និងខេត្ត។ មន្ត្រីជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និង យកសំណាកសម្រាប់ ពិសោធន៍ ដែលជាលទ្ធផល គេរកឃើញ និងបញ្ជាក់ប្រាប់ថាមានឆ្លងមេរោគផ្ដាសាយបក្សីប្រភេទ H5N1។

បើទោះជាយ៉ាងនេះក៏ដោយ ក៏មេរោគប្រភេទមិនទាន់មានការឆ្លងរាលដាលទៅដល់មនុស្សទេ បើទោះជាក្រសួងសុខាភិបាលបានបញ្ជូនក្រុមអន្តរាគមន៍ត្រួតពិនិត្យតាមដានមើលលើបញ្ហានេះហើយក៏ដោយ។

ករណីនៃជម្ងឺនេះដែលគេបានរកឃើញចុងក្រោយនៅកម្ពុជា គឺនៅខែមីនាដើមឆ្នាំនេះ ដែលរហូតមកទល់ពេលនេះ ក្រសួងកសិកម្មនៅមិនទាន់បានបញ្ជាក់អំពីបញ្ហានៃការឆ្លងរាលដានជម្ងឺនេះនៅ។

មន្ត្រីពេទ្យសត្វស្រុកពួកនៃខេត្តសៀមរាបបានឲ្យដឹងថា មានសត្វទាចំនួន ១០០ ក្បាល បានបន្តកើតមានជម្ងឺនេះ។ សត្វទាដែលនៅបន្តមានជម្ងឺទាំងនេះ គឺក្នុងចំណោមសត្វទាចំនួន ៦៥០០ ក្បាល ដែលបាននាំចូលមកពីស្រុកមង្គលបុរីនៃខេត្តបន្ទាយមានជ័យ។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ឲ្យដឹងថា សត្វទាទាំងនេះត្រូវបានគេដឹកជញ្ជូនចូលមកដោយរងនូវកម្ដៅថ្ងៃ និងទឹកភ្លៀងជោគជាំខ្លាំង។ លោកបានបញ្ជាក់ប្រាប់ទៀតថា នឹងមានការកប់ចោលនូវសត្វទាដែលមានជម្ងឺទាំងនេះ ហើយបើយើងដឹងរបៀបបង្ការវាបានត្រឹមត្រូវ ជម្ងឺផ្ដាសាយបក្សីនេះនឹងមិនឆ្លងមកមនុស្សបានទេ។

...

Court sets the dates to hear witnesses in Yingluck's trial - The Nation




Vocabularies:
Supreme Court: (n.) តុលាការជាន់ខ្ពស់, សាលាវិនិច្ឆ័យ
Trial: (n.) ការជំនុំជម្រះក្តី
Testimony: (n.) ចម្លើយកសិណសាក្សី, ភស្ដុតាង, សក្ខីភាព
Witness: (n.) សាក្សី, អ្នកឃើញហេតុការណ៍ពិត, ភស្តុតាង
Panel of judges: ក្រុម​ចៅក្រម, គណៈវិនិច្ឆ័យ
Plaintiff: (n.) ដើមចោទ, ដើមបណ្តឹង
Charge: (n.) បទចោទប្រកាន់

Govt needs to explain Yingluck's wrongdoing better: Democrat


Govt needs to explain Yingluck's wrongdoing better: Democrat - The Nation


Vocabularies:

Rice pledging scheme: គ្រោងការណ៍ស្រូវ

Plaintiff: (n.) ដើមចោទ, ដើមបណ្ដឹង

Liability: (n.) ការទទួលខុសត្រូវ

Commit: (v.) ប្រព្រឹត្ត

Negligence: (n.) ការធ្វេសប្រហែស, មិនយកចិត្តទុកដាក់

Compensation: (n.) សំណង

Authority: (n.) សិទ្ធិអំណាច

Jurisdiction: (n.) ដែនសមត្ថកិច្ច

In question: ដែលស្ថិតក្នុងការសង្ស័យ

Legal procedure: នីតិវិធីច្បាប់

Summon: (v.) កោះហៅ, ហៅមកឲ្យបង្ហាញខ្លួន

Harassment: (n.) ការរំខាន, ការចាំតែរុកគួន

Discrimination: (n.) ការរើសអើង

Fact: (n.) អង្គហេតុ, ហេតុការណ៍

Corruption: (n.) អំពើពុករលួយ

Legal battle: ការតស៊ូផ្នែកច្បាប់