Scientists map the world’s groundwater supply for the first time

យើងដឹងបានអំពីបរិមាណទឹកដែលមាននៅលើភពផែនដីយើងនេះ ចុះចំណែកទឹកក្នុងដីវិញ? ការសិក្សាថ្មីមួយដែលគេបានបោះពុម្ពផ្សាយនៅលើ Nature Geoscience បានប៉ាន់ស្មានឃើញថា ការផ្គត់ផ្គង់សរុបនៃទឹកក្រោមដី មានប្រហែល 23 លានគីឡូម៉ែត្រគូប។ បើបរិមាណនេះស្ដាប់ទៅថាច្រើន វាក៏ព្រោះតែបរិមាណនេះគ្រប់គ្រាន់នឹងគ្របលើផ្ទៃដីក្នុងជម្រៅទឹក 590 ហ្វីត។

ក៏ប៉ុន្តែ នេះគឺជាបរិមាណរកឃើញ: មាន 6 ភាគរយនៃបរិមាណនោះ​ដែលជាទឹកក្រោមរកឃើញថ្មីៗនៅជិតស្រទាប់លើ ឬសំបកនៃផែនដី។ នោះគឺជាវត្ថុដែលគេអាចបង្កើតមានឲ្យថ្មីវិញបាននៅក្នុងអាយុកាលនៃមនុស្ស តាមរយៈវដ្ដិនៃទឹកធម្មជាតិ និងលើសពីនេះ គឺជាវត្ថុដែលងាយនឹងរងការបំពុល និងឥទ្ធិពលនៃការប្រែប្រួលធាតុអាកាស​ដែលមានដូចជា បញ្ហារាំងស្ងួត និងទឹកជំនន់។

ការសិក្សាស្រាវជ្រាវពីមុនៗ បានបង្ហាញឲ្យឃើញច្បាស់ថា យើងកំពុងតែទាញទឹកពីជលសិលារបស់យើងច្រើនជ្រុល  តែលើសពីនេះសង្ឃឹមលើការកម្រិតបរិមាណនៃធនធានមានកម្រិតនេះ​ដែលនឹងទប់យើងពីការប្រើទឹកច្រើន​ដែលមានដូចជា អណ្ដូងទឹកជាដើម។ ក្រុមអ្នកជំនាញការសិក្សាស្រាវជ្រាវ​ដែលចងក្រងឯកសារនេះ មានគម្រោងគណនារយៈពេល​ដែលយើងបានបន្សល់ទុក មុននឹងយើងទាញយកមកប្រើអស់។